ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ញាក់សាច់! សហភាពអឺរ៉ុប (EU) ប្រកាសដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន

ញាក់សាច់! សហភាពអឺរ៉ុប (EU) ប្រកាសដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន

កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុប (EU) បានប្រកាសបោះឆ្នោតដើម្បីដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន។

ក្នុងការបោះឆ្នោតដើម្បីដាក់ពន្ធកម្រិតខ្ពស់រហូតដល់ ៤៥ភាគរយ លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននេះ ត្រូវបានធ្វើឡើងដោយមានប្រទេសចំនួន ២៧ បានចូលរួម ក្នុងនោះប្រទេសចំនួន១០ បានប្រកាសគាំទ្រការបោះឆ្នោតនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ និង ៤ប្រទេសផ្សេងទៀតបានបោះឆ្នោតប្រឆាំង ហើយចំនួន ១២ប្រទេសផ្សេងមានការអនុប្បវាទ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងថា ចំពោះការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​មួយ​បាន​រក​ឃើញ​ថា​ប្រទេស​ចិន​បាន​ឧបត្ថម្ភធន​ឧស្សាហកម្ម​របស់​ខ្លួន​ដោយ​អយុត្តិធម៌។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនជាច្រើនក៏បានប្រកាសពិចារណាក្នុងការបើករោងចក្រនៅអឺរ៉ុប ផងដែរដើម្បីគេចពីការបង់ពន្ធកម្រិតខ្ពស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម