REVIEW+ ប្រសិនបើបងប្អូនដែលមានតម្រូវការរថយន្ត នេះជាឳកាសល្អមួយ ដោយសារតែយើងសង្កេតឃើញថាមួយរយះចុងក្រោយនេះ ក្រុមហ៊ុនរថយន្តនីមួយៗបានធើ្វការលក់បញ្ចុះតម្លៃរហូតដល់ទៅម៉ឺនៗដុល្លារតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលការរាតត្បាតនៃជម្ងឺកូវីដ១៩ ក៏ជាឩបសគ្គមួយ ដែលម្នាក់ៗមិនចង់ចំនាយថវិការ តែខ្ញុំអាចនិយាយបានថា ខណះពេលនេះ វាក៏ជាឳកាសដ៏ល្អមួយសម្រាប់បងប្អូនដែលមានបំណង និងការគ្រោងទុកសម្រាប់ការស្វែងរករថយន្តថ្មីទៅវិញ។ ការលក់បញ្ចុះតម្លៃនេះ ក៏ដោយសារតែខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ តោះចឹង! អាចទៅមើលក្រុមហ៊ុន ទាំង ៦ ដែលបានធ្វើការលក់បញ្ចុះតម្លៃ ហើយអ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្ត៖
១. ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បញ្ចុះតម្លៃរហូតដល់ ២ម៉ឺនដុល្លារ និងមានកម្មវិធីពិសេស
២. ក្រុមហ៊ុន MG Cambodia បញ្ចុះតម្លៃរហូតដល់ ៤ ៨៨៨ ដុល្លារ និងមានការថែមជូននូវកាដូរ
៣. ក្រុមហ៊ុន Ford Cambodia ផ្តល់ជូនតម្លៃពិសេស និងរង្វាន់
៤. ក្រុមហ៊ុន Mazda Cambodia បញ្ចុះតម្លៃរហូតដល់ ១ម៉ឺន ៦ពាន់ដុល្លារ
៥. ក្រុមហ៊ុន Chevrolet Cambodia បញ្ចុះតម្លៃរហូតដល់ ១ម៉ឺនដុល្លារ
៦. ក្រុមហ៊ុន SsangYong Cambodia
ចំណាំ៖
១. លោកអ្នកអាចធ្វើការទាក់ទងទៅក្រុមហ៊ុននីមួយៗដោយផ្ទាល់សម្រាប់តម្លៃចុងក្រោយ!
២. តម្លៃខាងលើ បានមកដោយក្រុមការងាររបស់ខេមបូអូតូ ចូលមើលផ្ទាល់ពីទំព័រផ្លូវការក្រុមហ៊ុននីមួយៗ
៣. យើងខ្ញុំមិនទទួលខុសត្រូវ តម្លៃខាងលើ ប្រសិនបើមានការប្រែប្រួល ទៅតាមលក្ខខណ្ឌនៃក្រុមហ៊ុននីមួយៗ