មានទៅ មានមក! ចិននឹងដាក់ពន្ធជិត ៤០% ទៅលើរថយន្តនាំចូលពីតំបន់អឺរ៉ុប

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិន បានធ្វើការប្រកាសថា ប្រទេសចិននឹងធ្វើការចាត់វិធានការដាក់ពន្ធលើម៉ាកយីហោអឺរ៉ុប ដោយបានដាក់ពន្ធចាប់ពី ៣០,៦% ដល់ ៣៩% ហើយកំពុងពិចារណាលើពន្ធខ្ពស់បន្ថែមលើរថយន្តប្រណិតនាំចូលពីតំបន់អឺរ៉ុបផងដែរ ។

ក្នុងនោះ វិធានការបណ្ដោះអាសន្ននេះនឹងចូលជាធរមាននៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ជាការឆ្លើយតបចំពោះសហភាពអឺរ៉ុបដែលបានកំណត់គោលដៅពន្ធលើរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ដែលស្រដៀង​គ្នាទៅនឹង​អឺរ៉ុប រួមទាំង​សហរដ្ឋ​អាមេរិកដែលបានធ្វើការដាក់ប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឆ្លើយតបទៅនឹងការបោះឆ្នោតកាលពីពេលថ្មីៗនេះរបស់សហភាពអឺរ៉ុបលើពន្ធលើរថយន្តអគ្គីសនី EV របស់ខ្លួនថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តការពារមិនយុត្តិធម៌ មិនអនុលោម និងមិនសមហេតុផលរបស់សហភាពអឺរ៉ុប ដោយ​ការ​ដាក់​ពន្ធ​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​ឡើយ​ ។ លើសពីនេះ អ្នកនាំពាក្យរូបនេះបានធ្វើការគំរាមកំហែងថា “ចិននឹងចាត់វិធានការទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនចិនយ៉ាងរឹងមាំ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម