ញាក់សាច់! CATL និង BYD គឺជាក្រុមហ៊ុនផលិតថ្មអគ្គិសនីធំបំផុតក្នុងឆ្នាំ២០២៤ នេះ

កាលពីពេលថ្មីៗនេះ បើយោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ដោយអ្នកស្រាវជ្រាវទីផ្សារកូរ៉េខាងត្បូង SNE Research បានឱ្យដឹងថា ក្រុមហ៊ុន CATL (Contemporary Amperex Technology Co. Limited) និង BYD (Build Your Dreams) គឺជាក្រុមហ៊ុនផលិតថ្មអគ្គិសនីធំបំផុតក្នុងឆ្នាំ២០២៤ នេះ។ ចំពោះទិន្នន័យនេះ ត្រូវបានរាប់ពីខែមករា ដល់សីហា។

គួរឲដឹងថា ការប្រើប្រាស់ថ្មរថយន្តអគ្គិសនីសរុបក្នុងឆ្នាំ២០២៤ (មករាដល់សីហា) មានចំនួនប្រមាណ ៥១០,១ ជីហ្គាវ៉ាត់ម៉ោង (GWh) កើនឡើង ២១,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុខដែលមានចំនួនត្រឹមតែ ៤១៩,១ GWh ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក្រុមហ៊ុន CATL បានផលិតថ្មរថយន្តអគ្គិសនីប្រមាណ ១៨៩,២ ជីហ្គាវ៉ាត់ម៉ោង កើនឡើង ២៧,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុខដែលមានចំនួនត្រឹមតែ ១៤៨,៨ ជីហ្គាវ៉ាត់ម៉ោង ប៉ុណ្ណោះ ហើយមានចំណែកទីផ្សារ ៣៧,១ភាគរយ នៅលើទីផ្សារនៅលើពិភពលោក។

ចំណែកក្រុមហ៊ុន BYD បានផលិតថ្មរថយន្តអគ្គិសនីប្រមាណ ៨៣,៩ ជីហ្គាវ៉ាត់ម៉ោង កើនឡើង ២៥,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុខដែលមានចំនួនត្រឹមតែ ៦៦,៨ ជីហ្គាវ៉ាត់ម៉ោង ប៉ុណ្ណោះ ហើយមានចំណែកទីផ្សារ ១៦,៤ភាគរយ នៅលើទីផ្សារនៅលើពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន LG Energy Solution មានចំណែកទីផ្សារ ១២,១ភាគរយ កើនឡើង ២,៥ភាគរយ ក្នុងការផលិតថ្មអគ្គិសនីប្រមាណ ៦១,៨ ជីហ្គាវ៉ាត់ម៉ោង ខណៈ SK On និង CALB មានចំណែកទីផ្សារ ៤,៨ភាគរយ ហើយ Panasonic មានចំណែកទីផ្សារ ៤,៤ភាគរយ។ ហើយក្រុមហ៊ុនថ្មីៗដូចជា Samsung SDI, Eve Energy, Gotion High-tech និង Sunwoda មានចំណាត់ថ្នាក់ពីលេខ ៧ ទៅ ១០ ជាមួយនឹងចំណែកទីផ្សារពី ៤,២ភាគរយ ទៅ ២,០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម