ញាក់សាច់! ការផលិត ការលក់ ការនាំចេញរថយន្ត NEV របស់ប្រទេសចិន ក្នុងខែកញ្ញា មានចំនួនជិត ២លានគ្រឿង

យោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាននិយាយថា នៅក្នុងខែកញ្ញា ការផលិត និងលក់រថយន្ត (NEV) នៅប្រទេសចិនកំពុងមានការកើនឡើងយ៉ាងខ្លាំង ដោយមានការផលិតចំនួន ១,៣០៧ លានគ្រឿង និងការលក់មានចំនួន ១,២៨៧ លានគ្រឿង កើនឡើងចំនួន ៤៨,៨ភាគរយ និង ៤២,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

នៅក្នុងឆ្នាំ២០២៤ នេះ CAAM បានព្យាករណ៍ថាការលក់រថយន្ត NEV នឹងកើនដល់ចំនួន ១២លានគ្រឿង ដែលការផលិត និងការលក់រថយន្ត NEV នៅក្នុងឆ្នាំ២០២៣ កន្លងទៅមានចំនួន ៩,៥៨៧ លានគ្រឿង និង ៩,៤៩៥ លានគ្រឿង កើនឡើង ៣៥,៨ភាគរយ និង ៣៧,៩ភាគរយ ធៀបនឹងឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា នៃឆ្នាំ២០២៤ នេះ ការផលិតរថយន្ត NEV បានឈានដល់ចំនួន ៨,៣១៦ លានគ្រឿង និងការលក់ចំនួន ៨,៣២ លានគ្រឿង កើនឡើង ៣១,៧ភាគរយ និង ៣២,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកការនាំចេញរថយន្ត NEV របស់ប្រទេសចិនក៏កើនឡើងខ្លាំងដែរ ជាមួយនឹងការនាំចេញចំនួន ១០៥ ០០០ គ្រឿងក្នុងខែកញ្ញា កើនឡើង ១៩,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈរថយន្តអគ្គិសនីមានចំណែក ៨២ភាគរយ នៃការនាំចេញប្រចាំខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម