ចិន ថា ៩០ភាគរយ នៃការលក់រថយន្តសរុបរបស់ពួកគេនាពេលបច្ចុប្បន្ន គឺជារថយន្តថាមពលថ្មី (NEV)

បើយោងតាមរបាយការណ៏ថ្មីៗនេះពីសមាគមរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បាននិយាយថា ក្នុងខែកញ្ញា នៃឆ្នាំ២០២៤ នេះការលក់រថយន្តថាមពលថ្មី (NEV) កំពុងស្ថិតនៅក្នុងតំបន់ពណ៌ខៀវ ដែលភាគច្រើនទទួលបានអត្រាលក់ច្រើនជាងគេនៅក្នុងប្រទេសចិន។

សម្រាប់ការលក់រថយន្ត NEV ក្នុងខែកញ្ញា នៅក្នុងប្រទេសចិន មានចំនួនសរុបប្រមាណ ១,១២៣ លានគ្រឿង កើនឡើង ៥០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកទីផ្សារ​រថយន្ត​សរុបវិញ បានបង្ហាញថាការលក់រថយន្ត ICE (Internal Combustion Engine) មានការធ្លាក់ចុះជារៀងរាល់ខែ ខណៈការលក់រថយន្ត NEV កំពុងមានការកើនឡើងយ៉ាងខ្លាំង ដែលការលក់​រថយន្ត​សរុបក្នុងខែកញ្ញាមានចំនួន ២,១០៩ លានគ្រឿង កើនឡើងត្រឹមតែ ៤,៥ភាគរយ ប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនោះក្រុមហ៊ុនផលិតរថយន្តដែលរថយន្ត NEV ដោយខ្លួនឯង កំពុងមានចំណែកទីផ្សារ ៧៣ភាគរយ នៃទីផ្សារ សរុបនាពេលបច្ចុប្បន្ន កើនឡើង ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដែលផលិតរថយន្ត NEV បណ្តាក់ទុនរួមគ្នា មានចំណែកទីផ្សារសរុបត្រឹមតែ ៣,៤ភាគរយ ប៉ុណ្ណោះ ។

គួរឲដឹងថា ទោះបីជាទីផ្សារនៃការលក់រថយន្ត ICE (Internal Combustion Engine) មានការធ្លាក់ចុះជារៀងរាល់ខែក៏ដោយ ក៏ទីផ្សាររថយន្ត ICE នៅតែជាគោលដៅមួយរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើន ពោលគឺ ផលិតចំនួន ៣៣,៥ភាគរយ ក្នុុង ១០០ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម