[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Volkswagen ID.3 អាប់ឌែតថ្មី ប្រើប្រាស់អាគុយ LFP ថ្មី នៅក្នុងទីផ្សារប្រទេសចិន ខណៈ Volkswagen ID.3 ប្រើប្រាស់អាគុយ NMC Battery មានតម្លៃលក់ចាប់ពី ១៥ ៣៧០ ដុល្លារ។
រថយន្តថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ២៦១ ម.ម ទទឹង ១ ៧៧៨ ម.ម កម្ពស់ ១ ៥៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ RWD ទំហំ ១៦៧ សេះ ផ្គួបនឹងអាគុយ LFP ប៉ុន្តែព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែ Volkswagen ID.3 ប្រើប្រាស់អាគុយ NMC Battery ទំហំ ៥២,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅវិញ ទទួលបានការរចនាផ្នែកខាងមុខជាមួយប៉ាណាបិទជិត អបជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម និងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ២០អ៊ីញ ជាមួយនឹងដៃទ្វារប្រទេស Flush-door ៕