ថៃ កំពុងប្រឈមនឹងការបាត់បង់ទីផ្សាររថយន្តរបស់ពួកគេនាពេលបច្ចុប្បន្ន បន្ទាប់ពីចេញគោលនយោបាយថ្មីទៅលើការប្រើប្រាស់រថយន្តអគ្គិសនីជាសំខាន់

កាលពីពេលថ្មីៗនេះ ​បើយោងតាមក្រុមហ៊ុន Tru Automotive Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតគ្រឿងបន្លាស់រថយន្តរបស់ក្រុមហ៊ុន TRW បានរាយការណ៍ថា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដែលប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) របស់ប្រទេសថៃជាច្រើនអាចនឹងប្រឈមនឹងបញ្ហាជាច្រើន បន្ទាប់ពីមានការកើនឡើងនៅក្នុងការប្រើប្រាស់រថយន្តអគ្គិសនីដែលបង្កជាការរំខានដល់អាជីវកម្មរបស់ពួកគេ។

ក្នុងនោះលោក Pornsak Ariyapongpairoj នាយកគ្រប់គ្រងក្រុមហ៊ុន Tru Automotive បាននិយាយថា ការលក់គ្រឿងបន្លាស់រថយន្ត ICE នឹងធ្លាក់ចុះនាពេលអនាគត ដោយសារតែការផលិតរថយន្តអគ្គិសនីមិនត្រូវការគ្រឿងបន្លាស់ដូចជារថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង (ICE) នោះទេ ហើយក្រុមហ៊ុនផលិតគ្រឿងបន្លាស់ត្រូវតែស្វែងរកទីផ្សារថ្មីនៅបរទេសដែលនិយមប្រើប្រាស់រថយន្តម៉ាស៊ីនចំហេះខាងក្នុង (ICE) ដូចជា ប្រទេសឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ជាដើម ដែលភាពច្រើនមិនទាន់មានការនិយមក្នុងការប្រើប្រាស់នូវអគ្គិសនីដើម្បីបន្តការលក់គ្រឿងបន្លាស់រថយន្តរបស់ពួកគេជាបន្តទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត បច្ចុប្បន្ន នៅក្នុងប្រទេសថៃ កំពុងអនុវត្តគោលនយោបាយ 30@30 ដែលរំពឹងថានឹងមានការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣០ភាគរយ នៃផលិតកម្មយានយន្តសរុបត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម