កាន់តែអេម! ចិន ប្រកាសបើកផលិតកម្មបន្ទះឈីបរថយន្តទ្រង់ទ្រាយធំហើយ

កាលពីពេលថ្មីៗនេះ រដ្ឋបាលរដ្ឋចិន (SAMR) បានប្រកាសរៀបចំសន្និសីទដើម្បីលើកកម្ពស់ឧស្សាហកម្មបន្ទះឈីបរថយន្តក្នុងស្រុករបស់ខ្លួន បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការលក់រថយន្តថាមពលថ្មី (BEV) ជាសាកល ដោយ ៦៧ភាគរយ នៃការលក់ទូទាំងពិភពលោកត្រូវបាននាំចេញពីទីផ្សារចិន។

ទន្ទឹមនឹងនេះ ទីផ្សារបន្ទះឈីបរថយន្តរបស់ប្រទេសចិនមានត្រឹមតែ ១០ភាគរយ ប៉ុណ្ណោះ ខណៈដែល ៩០ភាគរយ ត្រូវបាននាំចូលពីបរទេស។ ក្នុងនោះ ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយការពឹងផ្អែកលើបរទេស ក្រុមហ៊ុនធំៗជាច្រើន រួមមាន SAIC, Geely, BYD, Nio, Li Auto និង Xpeng បានប្រកាសកំពុងវិនិយោគដើម្បីអភិវឌ្ឍបន្ទះឈីបរថយន្តរបស់ពួកគេ រួមមានបន្ទះឈីបសម្រាប់ប្រព័ន្ធបើកបរឆ្លាតវៃ និងបន្ទះឈីបសម្រាប់គ្រប់គ្រងថាមពលរបស់រថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ក្រុមហ៊ុន SAIC បានវិនិយោគប្រាក់ប្រមាណ ៨៤៦ លានដុល្លារ ក្នុងការអភិវឌ្ឍន៍បន្ទះឈីបថ្មីៗ ដោយបង្កើនការផលិតក្នុងស្រុកដល់ទៅ ៣០ភាគរយ នៅឆ្នាំ២០២៥ ខាងមុខ។

គួរឲដឹងថា នៅចុងឆ្នាំ២០២៤ ទំហំនៃទីផ្សារបន្ទះឈីបរថយន្តសរុបនៅប្រទេសចិនត្រូវបានគេរំពឹងថានឹងឈានដល់ចំនួន ១២,៧៥ ពាន់លានដុល្លារ ដែលនឹងកើនឡើង ៦,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ (ទាំងផលិតក្នុងស្រុក ទាំងនាំចូល)។

គួរបញ្ជាក់ផងថា ប្រសិនបើការផលិតបន្ទះឈីបរថយន្តរបស់ប្រទេសចិនទទួលបានភាគជោគជ័យខ្លាំង នោះប្រទេសចិន គឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលមានទីផ្សាររថយន្តអគ្គិសនីធំជាងគេ ពោលគឺជាប្រទេសតែមួយគត់ដែលមានទីផ្សារក្នុងការលក់រថយន្តអគ្គិសនីធំជាងគេ ដោយសារតែពួគគេអាចផលិតបានទាំងថ្ម ទាំងបន្ទៈឈីប និងរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម