Volkswagen ថា ពួកគេកំពុងរៀបចំផែនបិទរោងចក្រចំនួន៣ នៅអាល្លឺម៉ង់ និងការកាត់បុគ្គលិករាប់ម៉ឺននាក់

យោងតាមការរាយការណ៍ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Volkswagen កំពុងរៀបចំផែនការកាត់បន្ថយសកម្មភាពផលិតកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងការចំណាយខ្ពស់ ការលក់ធ្លាក់ចុះ និងការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនរថយន្តចិន។
ក្នុងចំណោមផែនការដែលកំពុងពិចារណាមានការបិទរោងចក្រចំនួន៣ នៅអាល្លឺម៉ង់ និងការកាត់បុគ្គលិករាប់ម៉ឺននាក់។

ក្នុងនោះ លោក Daniela Cavallo ប្រធានក្រុមប្រឹក្សាការងាររបស់ Volkswagen បាននិយាយបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការពិចារណាាក្នុងការរៀបចំផែនការកាត់បន្ថយដែលអាចនឹងមានការបិទរោងចក្រយ៉ាងហោចណាស់ចំនួន៣ និងការកាត់ប្រាក់ឈ្នួលចំនួន ១០ភាគរយ ដែលជាផ្នែកមួយនៃការសន្សំថ្លៃដើម។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនមួយនេះហាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយប្រសិនបើគ្មានវិធានការដើម្បីស្តារសមត្ថភាពប្រកួតប្រជែងវិញនោះក្រុមហ៊ុននឹងមិនអាចបន្តទិញ ផលិត ឫវិនិយោគសំខាន់ៗសម្រាប់ពេលអនាគតបានទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ការប្រកួតប្រជែងពីក្រុមហ៊ុនចិននៅក្នុងទីផ្សាររថយន្តអឺរ៉ុបកំពុងធ្វើឱ្យទីផ្សារកាន់តែតានតឹង និងបង្អាក់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Volkswagen ដោយក្រុុមហ៊ុនមួយនេះបានបាត់បង់ប្រាក់ចំណេញចំនួន ១១ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម