ស្ងាត់ៗ! Renault ប្រកាសបើកបង្កើតមជ្ឈមណ្ឌល (R&D) នៅចិន ដើម្បីផលិតឡាន EV សម្រាប់លក់នៅអឺរ៉ុប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Renault បានប្រកាសថា ពួកគេកំពុងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សម្រាប់ផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលមានគោលបំណងផលិតរថយន្ត EV ថ្មី សម្រាប់លក់នៅក្នុងទីផ្សារអឺរ៉ុបចាប់ពីឆ្នាំ២០២៥ តទៅ។

នេះជាជំហានថ្មី និងជាជំហានដំបូងសម្រាប់ក្រុមហ៊ុន Renault ដែលបង្កើតការវិនិយោគ R&D EV ដោយផ្ទាល់នៅក្នុងប្រទេសនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត EV ថ្មីនេះ នឹងត្រូវផលិត និងដាក់លក់តែនៅអឺរ៉ុបតែប៉ុណ្ណោះ ខណៈដែលការស្រាវជ្រាវអភិវឌ្ឍន៍នឹងធ្វើឡើងរួមជាមួយដៃគូចិន ដើម្បីបង្កើនប្រសិទ្ធភាពខាងពេលវេលា និងការចំណាយ។

គួរឲដឹងថា Renault មានបំណងផ្លាស់ប្តូរការងារផ្នែក R&D EV របស់ខ្លួនច្រើនទៅកាន់ប្រទេសចិន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់ EV ដ៏ទូលំទូលាយនៅក្នុងប្រទេសមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម