[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ពួកគេនឹងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត BYD Sealion 7 ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី នៅក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយតម្លៃលក់ក្រោម ៤មុឺនដុល្លារ (រំពឹងទុក)។
រថយន្ត BYD Sealion 7 ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣១៣ សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៥៣០ សេះ និងកម្លាំងរមួល ៦៩០ញ៉ូតុមម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
គួរបញ្ជាក់ថា កញ្ជប់អាគុយ និងជម្រើសម៉ាសុីនរបស់រថយន្តនេះ គឺផ្នែកលើ Spec របស់បរទេសប៉ុណ្ណោះ ខណៈ Spec សម្រាប់ទីផ្សារប្រទេសម៉ាឡេសុីផ្ទាល់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 Evo មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៦២០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ១៨ ទៅ ២០អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ អេក្រង HUD ទំហំ ៥០អ៊ីញ បាសសម្លេងចំនួន ១២ចំនុច ដំបូល panoramic glass roof រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរផ្សេងៗជាដើម៕