មកហើយ! Jetour Traveller ជំនាន់ថ្មី ទទួលបានម៉ាសុីន ២,០លីត្រ Turbocharged

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Jetour Traveller ប្រភេទ SUV off-road ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Jetour Traveller ជំនាន់ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ២ ០២២ ម.ម កម្ពស់ ១ ៩១០ ម.ម ទម្ងន់ ១ ៩២៤ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរដោយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ 4WD ជាមួយរបៀបបើកបរ Sport, Standard, Eco, snow និង Mud&rough mode ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានលក្ខណៈហាប់ណែន ដោយរចនារាងជ្រុងៗ ជាមួយកាងការពារមុខ និងប៉ាណាឌីស្សាញថ្មី ព្រមទាំងប្រើប្រាស់នៅថាសអាលុយមីញ៉ូមទំហំ ១៩ អ៊ីញ បូករួមជាមួយសំបកកង់ប្រភេទ Off-Road ដំបូល roof-race ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងទ្វារឃ្លុបក្រោយអាចព្យួរកង់សាគួរបានដូចគ្នានឹងរថយន្ត Jeep។ ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម