[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត AION HL ប្រភេទ Mid-size SUV មុនពេលនាំយកទៅចូលរួមពិព័រណ៍រថយន្ត Guangzhou Auto Show 2024 នឹងធ្វើនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅប្រទេសចិន ។
GAC AION HL ផលិតឡើងនៅលើគ្រោងឆ្អឹង intelligent digital chassis មានប្រវែងតួខ្លួនសរុប ៤ ៩៣៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣៥ ម.ម ព្រមទាំងផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ EV និងអគ្គិសនីលាយសាំង EREV ផងដែរ ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានប៉ាណាបិទជិតជាមួយក្រាហ្វិចអក្សរ អបសងខាងដោយសណុំចង្កៀងមុខ LED ឌីស្សញដាច់ពីគ្នា ព្រមទាំងថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ចំពោះនៅផ្នែកខាងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ ADIGO 6.0 និងហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ៕