GAC ចេញឡាន​ EV ថ្មី សាកម្តងរត់បាន ៦០០ គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ GAC Aion UT ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ក្រោម ១៣ ៨០០ ដុល្លារ។

រថយន្តអគ្គិសនីសុទ្ធ GAC Aion UT មានប្រវែងតួខ្លួនសរុប ៤ ២៧០ ម.ម ទទឹង ១ ៨៥០ ម.ម កម្ពស់ ១ ៥៧៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ FWD អាចផលិតកម្លាំងបានចំនួន ១៣៤ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែប Premium ជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ C ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅ រួមទាំងចង្កៀងក្រោយ LED រាងជាអក្សរ C ដូចគ្នា ថាសកង់ទំហំ ១៦ ​និង ១៧ អ៊ីញ និងអក្សរ AION នៅចំក​ណ្តាលជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កុងទ័រព៌ត័មានឌីជីថលទំហំតូច និងអេក្រង់កម្សាន្ត touchscreen ទំហំធំ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម