Chery ចេញឡាន SUV ថ្មី តម្លៃខ្ទង់់ ៣មុឺនដុល្លារជាង សាកម្តងជិះបាន ២៤០ គ.ម ជាង ដោយអគ្គិសនីសុទ្ធ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Chery Exeed Exlantix ET ជាប្រភេទរថយន្ត 4WD EREV SUV ជាមួយតម្លៃលក់ចាប់ពី ៣៤ ៦០០ ដុល្លារ ដល់ ៤១ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៦៦ ម.ម ទទឹង ១ ៩៧៥ ម.ម កម្ពស់ ១ ៦៩៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការរចនាប៉ាណាផ្នែកខាងមុខបិទជិត ដោយបំពាក់ជាមួយចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម អូសកាត់ពីតភ្ជាប់ផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ និងដៃទ្វារប្រភេទអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណោះរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី ២ ប៉ុង ២ four-wheel drive អាចបើកបរបានចម្ងាយពី ២៤០ គីឡូម៉ែត្រ នៅសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយសរុប ១ ៥០០គីឡូម៉ែត្រ។ គួរបញ្ជាក់ផងថាសម្រាប់ប្រព័ន្ធថាមពលខាងលើនេះត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿន 2.4 C ដែលអាចបើកបរបានចម្ងាយ ១៤៤ គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹមតែ ១៧ នាទី ប៉ុណ្ណោះ និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៤,៨ វិនាទី។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់អេក្រង់ LCD ទំហំ ១០,២៥ អ៊ីញ អេក្រង់កម្សាន្តទំហំ ១៥,៦ អ៊ីញ និងអេក្រង់លើកញ្ជក់ HUD ទំហំ ២៤អ៊ីញ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម