[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលថ្មី S7 ស៊េរីថ្មីចុងក្រោយ ប្រភេទ mid-size SUV ៧កៅអី នៅឯពិព័រណ៍រថយន្ត Guangzhou Auto Show 2024 គ្រោងនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ។
GAC S7 នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង EV+ modular architecture ដំណើរការដោយម៉ាស៊ីន Plug-in hybrid ជំនាន់ទី ៣ របស់ក្រុមហ៊ុន GAC ដោយចាក់សាំងពេញ អាចបើកបរបានចម្ងាយដល់ទៅ ១០០០ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ 4WD ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបជ្រុង ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy-wheels ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មិនទាន់មានព័ត៌មានលម្អិតបង្ហាញនោះទេ ប៉ុន្តែត្រូវបានភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8295 រួមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្ត L2++ autonomous driving system កម្រិតទី ២ ផងដែរ ៕