ជប៉ុនត្រូវបានគេជឿថាជាប្រទេសដំបូងគេ ដែលបានចេញច្បាប់តម្រូវឲ្យរថយន្តថ្មីៗទាំងអស់បំពាក់នូវបច្ចេកវិទ្យាអំពូលភ្លើងស្វ័យប្រវត្តិ។
ផ្អែកតាម DrivingVisionNews បានឲ្យដឹងថាច្បាប់ថ្មីនេះបានអនុវត្តន៍លើរថយន្តដែលផលិតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ខណៈដែលរថយន្តម៉ូដែលបច្ចុប្បន្នគឺមិនអនុញ្ញាតឲ្យដាក់លក់បើគ្មានបច្ចេកវិទ្យានេះចាប់ពីខែតុលា ឆ្នាំ ២០២១។
មុខងារថ្មីនេះនឹងមិនអាចឲ្យអ្នកបើកបរបិទអំពូលភ្លើងនាពេលយប់បានឡើយ ដែលការបិទអំពូលភ្លើងពេលយប់ជារឿងដែលពលរដ្ឋជប៉ុនតែងធ្វើនៅពេលចាំភ្លើងស្តុបក្រហមដើម្បីជាការគួរសមសម្រាប់អ្នកបើកបរដទៃ ប៉ុន្តែមានអ្នកខ្លះភ្លេចបើកភ្លើងឡើងវិញ ជាហេតុធ្វើឲ្យអ្នកថ្មើរជើង និងអ្នកជិះកង់ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនាពេលយប់។
ច្បាប់ថ្មីនេះគឺតម្រូវឲ្យអំពូលភ្លើងត្រូវបើកភ្លាមនៅក្នុងរយៈពេល ២ វិនាទី នៅពេលដែលពន្លឺភ្លើងនៅខាងក្រៅមានតិចជាង ១០០០ Lux។ នៅពេលភ្លើងខាងក្រៅឡើងដល់ជាង ៧០០០ Lux ភ្លើងនឹងត្រូវបិទដោយស្វ័យប្រវត្តិក្នុងរយៈពេលពី ៥ ទៅ ៣០០ វិនាទី៕