Volvo ថា ឡាន SUV PHEV ថ្មីរបស់ពួកគេនឹងចាប់ផ្តើមការផលិតនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសថា រថយន្ត SUV Plug-in Hybrid V446 ថ្មីរបស់ពួកគេនឹងចាប់ផ្តើមការផលិតនៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ ដោយរថយន្ត SUV នេះនឹងត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារប្រទេសចិនជាចម្បង និងធ្វើការផលិតនៅក្នុងរោងចក្រ Taizhou ប្រទេសចិន ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងការរចនាថ្មីដែលសហការជាមួយក្រុមហ៊ុនផ្សេងៗក្នុងក្រុមហ៊ុន Geely Group។

ចំពោះរថយន្តនេះផងដែលនឹងផលិតឡើងនៅលើគ្រោងឆ្អឹឹង CMA 2 ដែលគាំទ្របច្ចេកវិទ្យា Plug-in Hybrid (PHEV) និងអាចបើកបរបានចម្ងាយសរុប ១ ២០០ គីឡូម៉ែត្រ (CLTC) ដោយប្រើប្រាស់នូវប្រព័ន្ធថ្ម ៤០គីឡូវ៉ាត់ម៉ោង របស់ CATL និងអាចផលិតកម្លាំងថាមពលសរុបបាន ៥៨៥ សេះ និងកម្លាំងរមួល ៩០៥ ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងវិញ នឹងប្រើប្រាស់នូវប្រព័ន្ធកម្មវិធី Flyme Auto ឆ្លាតវៃ រួមជាមួយការរចនាកាប៊ីនឆ្លាតវៃផងដែរដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meizu និង EcarX ។ គួរឲដឹងថា រថយន្តនេះត្រូវបានរំពឹងថានឹងមានតម្លៃលក់ចាប់ពី ២៤ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ដែលអាចនឹងក្លាយជាគូរប្រកួតប្រជែងជាមួយរថយន្តអគ្គិសនី Tesla Model Y និងរបស់ SUV Plug-in Hybrid មួយចំនួនមួយចំនួនផ្សេងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម