ម៉ូដែលពិសេស Rang Rover SV ផលិតតែ ៦គ្រឿងប៉ុណ្ណោះ តម្លៃជិត ៣៤មុឺនដុល្លារ មានលក់តែនៅទីផ្សារមួយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Range Rover SV Orpheus Edition ដែលផលិតតែ ៦គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ ៥២០ ៥៦១ ដុល្លារអូស្រ្តាលី ស្មើនឹង ៣៣៩ ០០០ ដុល្លារសហរដ្ឋអាមេរិក ។

Ranger Rover SV Orpheus Edition បំពាក់ដោយម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៥៧០ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តម៉ូដែលពិសេសនេះ ត្រូវបានយកឈ្មោះពីកោះ Orpheus ដែលមានទីតាំងនៅ Queensland ប្រទេសអូស្ត្រាលី។ ផ្នែក​ខាង​ក្រៅ​ត្រូវ​បាន​តុបតតែងជាមួយ​ពណ៌​ខៀវ​ស្រោប​ដោយ​ដំបូល​ពណ៌​ប្រាក់ ព្រមទាំងប្រើប្រាស់នីថាសកង់ប្រភេទ​អាលុយមីញ៉ូម​ទំហំ ២៣ អ៊ីញ និងឡូហ្គោអក្សរ Range Rover ជាពណ៌ខ្មៅស្រោបដោយក្រូម៉េពណ៌ប្រាក់។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ក៏ដូចជាកៅអីស្រោបដោយស្បែកមានតម្លៃថ្លៃ តុបតែងជាមួយទឹករលក និងប្រអប់លេខធ្វើពីសេរ៉ាមិចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម