ទីផ្សាររថយន្តនៅប្រទេសចិន ផ្លាស់ប្ដូរយ៉ាងណាហើយ ក្រោយស្ងាត់កូវីដ១៩?

ផ្អែក​តាម​ការ​ស្ទង់មតិ​របស់​សហគមន៍​​ឈ្មួញ​រថយន្ត​ចិន​ CADA បាន​បង្ហាញ​ថា​ ៩៩% នៃ​ហាង​លក់​រថយន្ត​ក្នុង​ប្រទេស​ចិន បាន​បើក​ទ្វារ​ដំណើរ​ការ​ឡើង​វិញ​នា​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លង​ទៅ។ យ៉ាងណាក្ដី​ចំនួន​លក់​ជា​មធ្យម​តាម​ហាង​លក់​នីមួយៗ​គឺ​មាន​ត្រឹម ៦៦% នៃ​កម្រិត​ធម្មតា (មុន​ពេល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូវីដ​១៩)។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Autonews Europe។

ដោយ​ឡែក​ ចំណូល​ជា​មធ្យម​បាន​ពី​ការ​លក់​រថយន្ត​ថ្មីៗ​គឺ​ស្ថិត​នៅ​ ៦៤% ​នៃ​កម្រិត​ធម្មតា។ នេះ​បើ​ផ្អែក​តាម​ការ​ស្ទង់មតិ​ពី​ហាង​លក់​រថយន្ត​ចំនួន ៨៧២១ កន្លែង​នៅ​ទូទាំង​ប្រទេស​ចិន។ ចំណែក​ចំណូល​ពី​ខាង​សេវាកម្ម និង​គ្រឿង​បន្លាស់​គឺ​ស្ថិត​នៅ​កម្រិត ៦៧% នៃ​កម្រិត​ធម្មតា​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ប្រទេស​ចិន គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​រថយន្ត​ភាគ​ច្រើន​នៅ​ទូទាំង​ពិភពលោក បាន​ចាប់​ផ្ដើម​ផ្ដោត​លើ​ការ​លក់​រថយន្ត​តាម​អនឡាញ មុន​ពេល​ដែល​អតិថិជន​មាន​ជំនឿ​ចិត្ត​អាច​ទៅ​កាន់​ហាង​លក់​បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម