កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lexus Australia បានធ្វើការប្រកាសបើកបញ្ជាទិញសារជាថ្មីសម្រាប់ រថយន្ត Lexus NX450h+ ស៊េរីឆ្នាំ២០២៥ ប្រភេទ Plug-in Hybrid SUV នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីការផ្អាកជិតពីរឆ្នាំ ជាមួយតម្លៃលក់ថ្មីខ្ទង់ ៦១ ៥០០ ដុល្លារ។
ចំពោះការផ្អាកក្នុងបើកបញ្ជាទិញនេះ គឺបណ្តាលមកពីតម្រូវការទិញកើនឡើងខ្ពស់រហូតលើសពីការផ្គត់ផ្គង់ និងបានផ្អាកក្នុងបើកបញ្ជាទិញក្នុងខែមិនា ក្នុងឆ្នាំ២០២៣។
ក្នុុងនោះ បើយោងតាមគេហទំព័រ Lexus Australia បានឱ្យដឹងថា រថយន្ត Lexus NX450h+ ស៊េរីឆ្នាំ២០២៥ គឺមានតម្លៃលក់ថ្មីខ្ពស់ជាងមុខចំនួន ៣ ១០០ ដុល្លារ កើនឡើងពីតម្លៃលក់ចាស់ខ្ទង់ ៥៨ ៣០០ ដុល្លារ។
ចំពោះរថយន្តនេះ គឺដំណើរការដោយប្រព័ន្ធម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានចំនួន ៣០៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុង ២ AWD ។
គួរឲដឹងថា សម្រាប់រថយន្ត Lexus NX នេះផងដែរក៏ទទួលបាននូូវជម្រើសម៉ាសុីនសាំង, Hybrid និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD ៕