[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru WRX ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៦ ៩២០ ដុល្លារ ជាតម្លៃថ្លៃជាងឆ្នាំមុន ៣ ០៦៥ ដុល្លារ គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ។
Subaru WRX ដំណើរការដោយម៉ាស៊ីនសាំងចណុះ ២,៤ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងជម្រើសប្រអប់លេខអូតូ CVT ផងដែរ ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយបំពាក់ប៉ាណាឌីស្សាញបែបសំបុកឃ្លុំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight suit technology ជំនាន់ចុងក្រោយផងដែរ ៕