GAC ដាក់លក់ម៉ូដែលថ្មីត្រូកូល GS តម្លៃក្រោម ២មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត GAC GS4 MAX ស៊េរីឆ្នាំ ២០២៥ ដែលជាសមាជិកថ្មីក្នុងត្រកូល GS4 ជាមួយតម្លៃលក់ចាប់ពី ១៥ ៩០៩ ដល់ ១៧ ២៨២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

GAC GS4 MAX ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ ជាមួយកម្រិតស៊ីប្រេង ៦,៤ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៩៤ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦៩១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម និងបានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាបែប Matrix-style grille ចង្កៀងមុខ-ក្រោយ LED ត្រូវបានរចនាថ្មី ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ប្រើការរចនាបែប Minimalistic ដោយមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗដែលបានបំពាក់លើនៅលើរថយន្តនេះ រួមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធ GAC ADiGO Pilot system ដែលជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម