[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Haval H9 ជំនាន់ទី២ ប្រភេទរថយន្ត SUV ៥ និង ៧កៅអី ជម្រើសម៉ាសុីនម៉ាស៊ូតថ្មី ជាមួយតម្លៃលក់ចាប់ពី ៣២ ៨០០ ដុល្លារ ដល់ ៣៤ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Haval H9 ជំនាន់ទី២ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៊ីញ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ដំបូលកញ្ជក់ panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធជំនួយការបើកបរកម្រិតទី២ និងអាចផ្ទុកទម្ងន់បាន ៨០០គីឡូ៕