[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Maxus បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្តភីកអាប់ Maxus Interstellar X ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងអគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ២១ ៤០០ ដុល្លារ ដល់ ២៨ ៨០០ ដុល្លារ សម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូត និងចាប់ពី ៤១ ១៥០ ដុល្លារ ដល់ ៤៤ ៣០០ ដុល្លារ សម្រាប់ជម្រើសអគ្គិសនី នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះរថយន្តភីកអាប់ Maxus Interstellar X ជម្រើសម៉ាសុីនម៉ាស៊ូត មានប្រវែងតួខ្លួនសរុប ៥ ៥០០ ម.ម ទទឹង ២ ០០៥ ម.ម កម្ពស់ ១ ៨៦០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ខណៈជម្រើសអគ្គិសនីសុទ្ធមានប្រវែងតួខ្លួនសរុប ៥ ៦៣០ ម.ម និងកម្ពស់ ១ ៨៧៤ ម.ម។ ចំណែកគ្លប់ខាងក្រោយខាងផ្ទុកទម្ងន់បាន ១ ២០០គីឡូក្រាម និងអូសសណ្តោងបាន ៣ ០០០ គីឡូក្រាម។
រថយន្តនេះ នឹងដំណើរការដោយ៖
- ម៉ាសុីនម៉ាស៊ូតចំណុះ ២,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៥២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ មុខងារ all-terrain mode និងជម្រើសប្រព័ន្ធបើកបរប៉ុង១ 2WD និងប៉ុង ២ 4WD និងមានកម្រិតសុីប្រេង ៧,៩លីត្រ/១០០គ.ម។
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD អាចផលិតកម្លាំងបាន ១៨៥ និង ២៨៩ សេះ និងកម្លាំងរមួល ២៥០ និង ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
លើសពីនេះទៅទៀត រថយន្តភីកអាប់នេះ នឹងទទួលបានជម្រើសប្រព័ន្ធបូមចំនួន២ (double wishbone independent suspension) នៅផ្នែកខាងមុខ និងប្រព័ន្ធបូមខ្យល់ចំនួន១ ហើយមានប្រព័ន្ធចាក់សោរប៉ុងចំនួន ៣ នៅផ្នែកខាងមុខ កណ្តាល និងខាងក្រោយ សម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូត។ ខណៈកំណែ Off-road នឹងទទួលបានមជម្រើសប្រព័ន្ធបូម ( Three-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៣, ប្រព័ន្ធបូម (Five-piece spring-loaded suspension) នៅផ្នែកខាងក្រោយចំនួន ៥ និងប្រព័ន្ធបូម (multi-link suspension) ខណៈជម្រើសអគ្គិសនីសុទ្ធនឹងទទួលបានប្រព័ន្ធបូមខ្យល់។
សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិតជិត និងប៉ាណាទំហំធំសម្រាប់សម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូត អបជាមួយចង្កៀង LED ថ្មី រួមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៨អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធសម្លេង JBL កញ្ចក់ស្ទ្រីមមើលខាងក្រោយ ដៃចង្កូតមានមុខងារកម្តៅ កៅអីខាងមុខមានមុខងារខ្យល់ចេញចូល កៅអីម៉ាស្សាសម្រាប់អ្នកបើកបរ និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕