ម៉ូដែលនេះ ក្លាយជាឡានលក់ដាច់ជាងគេរបស់ VW នៅឆ្នាំ ២០១៩

កាល​ពី​ដើម​ឆ្នាំ ២០២០ កន្លង​ទៅ​​ចំនួន​ផលិត​របស់​រថយន្ត​ Volkswagen Tiguan ឡើង​​ផុត​ខ្ទង់ ៦​លាន​គ្រឿង ចាប់​តាំង​ពី​រថយន្ត​នេះ​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ ២០០៧ មក។

ត្រឹម​តែ​ឆ្នាំ​មុន​តែ​ឯង VW ផលិត​រថយន្ត​ Tiguan បាន​សរុប​ ៩១០ ៩២៦ គ្រឿង ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​របស់​ម៉ាក​ VW និង​ជា​​រថយន្ត​លក់​ដាច់​ជាង​គេ​សម្រាប់​សម្ព័ន្ធ VW ទាំង​មូល​ផង​ដែរ។ លទ្ធផល​នេះ​មិន​ជា​គួរ​​ឲ្យ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ឡើយ ដោយ​សារ​ Tiguan ពេញ​និយម​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ហើយ​ប្រទេស ៨០% ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​លើ​លោក​មាន​លក់​រថយន្ត​ Tiguan នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជា​មួយ​តួ​លេខ​ដ៏​អស្ចារ្យ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ Tiguan ក្លាយ​ជា​រថយន្ត SUV ដែល​លក់​ដាច់​ជាង​គេ​នៅ​អឺរ៉ុប ហើយ​បើ​គិត​ទូទាំង​ពិភពលោក​គឺ​វា​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ ៣ ជា SUV លក់​ដាច់​ជាង​គេ។ រថយន្ត Tiguan ជំនាន់​បន្ទាប់​ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី អាច​នឹង​បង្ហាញ​មុខ​ចេញ​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ៕​

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម