SAIC-Volkswagen ប្រកាសត្រៀមចេញរថយន្តថ្មីចំនួន ៣ម៉ូឌែល នៅក្នុងឆ្នាំ២០២៦ ក្នុងប្រទេសចិន

យោងតាមសារព៌ត័មានរថយន្តរបស់ប្រទេសចិនបានរាយការណ៍ថា ក្រុមហ៊ុន SAIC-Volkswagen គ្រោងនឹងបញ្ចេញរថយន្តថ្មីចំនួន ៣ ម៉ូដែល នៅក្នុងឆ្នាំ២០២៦ ដើម្បីពង្រឹងទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិន។

ចំពោះម៉ូដែលទាំងនេះត្រូវបានចែកជា ៣ប្រភេទផ្សេងគ្នារួមមាន A, B, និង C ដែលសំដៅលើរថយន្តប្រភេទ PHEV (Plug-in Hybrid Electric Vehicle), EREV (Extended Range Electric Vehicle) និង BEV (Battery Electric Vehicle)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែល A គឺជារថយន្តប្រភេទ PHEV ដែលនឹងត្រូវផលិតឡើងដោយផ្អែកលើរថយន្ត Roewe D7 របស់ក្រុមហ៊ុន SAIC ផ្ទាល់។ ចំណែកម៉ូដែល B គឺជារថយន្ត EREV SUV សម្រាប់តម្រូវទីផ្សារពីកម្រិតមធ្យមទៅខ្ពស់ដែលផ្អែកលើរថយន្តរបស់ក្រុមហ៊ុន IM Motors (ឈ្មោះកូដ S31L)។ ម៉ូដែល C ជារថយន្ត BEV ឫអគ្គិសនីសុទ្ធ ដែលនឹងត្រូវផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង CEA (China Electrical Architecture) ដែលបង្កើតដោយក្រុមហ៊ុន Xpeng និង Volkswagen ។

គួរឲដឹងថា នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនេះបានលក់រថយន្តបានចំនួន ១២៣ ០០០ គ្រឿង កើនឡើង ៥,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ជាប់ចំណាត់ថ្នាក់ទី ៧ ជាក្រុមហ៊ុនលក់រាយបានច្រើនជាងគេនៅក្នុងប្រទេសចិន។ ខណៈក្នុងរយៈពេល ១១ ខែដំបូង ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន SAIC-Volkswagen បានលក់រថយន្តបានចំនួនជាង ១ លានគ្រឿង នៅក្នុងប្រទេសចិន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម