ទីបំផុត Hyundai Creta ឆ្នាំ2025 ចេញលក់នៅអាស៊ានហើយ!

ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសជាផ្លូវការថា រថយន្ត Hyundai Creta ស៊េរីឆ្នាំ២០២៥ ជំនាន់ថ្មី នឹងចេញលក់សម្រាប់ទីផ្សារអាស៊ាន ដែលជាទីផ្សារពេញនិយមដែលមានការចាប់អារម្មណ៍ខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺនឹងទទួលបានការរចនាបែបសាមញ្ញ បច្ចេកវិទ្យាទំនើប និងជម្រើសម៉ាស៊ីនជាច្រើន។ ក្នុងនោះ ម៉ូដែលនេះ នឹងផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយចែកចាយក្នុងតំបន់ជាដំណាក់កាល។

បើប្រៀបធៀបទៅនឹងកំណែចាស់ Creta ស៊េរីឆ្នាំ ២០២៥ នេះ បាន​ភ្ជាប់​មក​ជា​មួយ​នឹង​ផ្នែក​ខាង​មុខ​ដែល​បាន​រចនា​ឡើង​វិញ​ទាំង​ស្រុង​រួមមាន ប៉ាណាមុខថ្មី និងចង្កៀងមុខថ្មី។ ថ្មី​ផង​ដែរ​គឺ​ការ​បន្ថែម​វ៉ារ្យ៉ង់ N Line ដែល​មាន​ការ​រចនា​ប្លែក និង​មាន​ភាព​ហាប់ណែន​ជាងមុន។ លើសពីនេះ ផ្នែកផ្សេងៗទៀតក៏ទទួលបានការអាប់ឌែតផងដែរ រួមមានប្រវែងវែងជាងមុន ១៥ ម.ម ប៉ុន្តែទាបជាងមុន ២៥ ម.ម រួមជាមួយនឹងការរចនាចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានតាប្លូថ្មីជាមួយនឹងអេក្រង់ភ្លោះទំហំ ១០,២៥ អ៊ីញរួមបញ្ចូលនូវកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងរន្ធម៉ាស៊ីនត្រជាក់ និងកុងសូលកណ្តាលត្រូវបានរចនាថ្មីផងដែរ ។ លើសពីនេះ ក៏ទទួលបានដំបូលកញ្ចក់ panoramic sunroof ឧបករណ៍បំពងសំលេងម៉ាក BOSE ៨ចំណុច ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាមួយមុខងារជាច្រើនទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Hyundai Creta ស៊េរីថ្មីនេះ ​ទទួលបាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ រួម​មាន៖

  • ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ១៤៤ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Intelligent Variable Transmission (IVT)។
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ ជំនួយដោយ turbocharged អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម