សហព័ន្ធឧស្សាហកម្មថៃ (FTI) បានប្រកាសជាផ្លូវការថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២៤ មានការធ្លាក់ចុះ ២០ភាគរយ ប្រហែល ១,៤៧ លានគ្រឿង បន្ទាប់ពីការលក់ក្នុងស្រុក និងការនាំចេញត្រូវបានធ្លាក់ចុះ។
ក្នុងនោះ ការធ្លាក់ចុះនេះ កើតឡើងដោយសារដោយសារធនាគារបានរឹតបន្តឹងច្បាប់កម្ចីរថយន្តចំពេលស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនមានបំណុលខ្ពស់។ ជាមួយគ្នានេះ FTI បានរំពឹងថាផលិតកម្មរថយន្តនឹងកើនឡើង ២ភាគរយ វិញ នៅឆ្នាំ ២០២៥ នេះ។
គួរឲដឹងថា នៅឆ្នាំ ២០២៤ សហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ប្រទេសថៃគួរតែមានការផលិតរថយន្តចំនួន ១,៥ លានគ្រឿង ហើយក្នុងនោះ ចំនួន ១ លានគ្រឿងនឹងត្រូវនាំចេញទៅទីផ្សារអន្តរជាតិ តែភាពជាក់ស្តែងការនាំចេញរថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះ ៨,៨ភាគរយ ដោយសារបញ្ហាទីផ្សារពិភពលោក៕