Yangwang U8 របស់ BYD ក្លាយជារថយន្ត SUV ថ្លៃជាងគេរបស់ចិន!

រថយន្ត BYD Yangwang U8 បានក្លាយជារថយន្ត SUV ថាមពលថ្មីរបស់ចិនដែលមានតម្លៃលក់ថ្លៃជាងគេនៅក្នុងប្រទេសចិន ជាមួយតម្លៃចាប់ពី ១៥១ ៤១៥ ដុល្លារ។ ក្នុងនោះ រថយន្តនេះត្រូវបានដាក់បង្ហាញចេញដំបូងនៅក្នុងខែមករា ឆ្នាំ២០២៣ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៣២៥ ម.ម ទទឹង ២ ០៩៥ ម.ម កម្ពស់ ១ ៩៤០ ម.ម និងប្រវែងគម្លាតកង់ ៣ ០៥០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ២,០ លីត្រ ទំហំ ២៦៨ សេះ និងម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានសរុប ១ ១៨០ សេះ ផ្គួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២០ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ៧៨០ គីឡូម៉ែត្រ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ៣,៩ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុងរថយន្ត មានភាពប្រណិតខ្លាំងត្រូវបានសម្ភារៈពិសេសៗជាច្រើនមានដូចជា ថាស​កង់​ទំហំ ២០ អ៊ីញ ស្រោបដោយ​សំបក​កង់​ប្រភេទ Off-Road កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាច្រើន ក៏ដូចជាសម្ភារៈផ្សេងជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ដល់ខែធ្នូ ក្នុងឆ្នាំ២០២៤ រថយន្ត BYD Yangwang U8 បានចែកចាយបានចំនួន ៧ ៣៦៦ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម