ការលក់រថយន្ត EV នៅក្នុងប្រទេសថៃ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤០ភាគរយ នៅក្នុងឆ្នាំ ២០២៥ នេះ

ការលក់រថយន្ត EV នៅក្នុងប្រទេសថៃ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤០ភាគរយ នៅក្នុងឆ្នាំ ២០២៥ នេះ ដោយអាចនឹងមានចំនួនលក់លើស ១០០ ០០០ គ្រឿង បន្ទាប់ពីការលក់រថយន្ត EV ក្នុងឆ្នាំ ២០២៤ បានធ្លាក់ចុះ ៨ភាគរយ។ នេះបើតាមលោក Suroj Sangsnit ប្រធានសមាគមរថយន្តអគ្គិសនីថៃ (EVAT) បានប្រាប់រ៉យទ័រ។

ចំពោះការព្យាករណ៍នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកម្មវិធីលើកទឹកចិត្តថ្នាក់ជាតិរបស់រដ្ឋាភិបាលរបស់ប្រទេសថៃផ្ទាល់ដែលតម្រូវឱ្យក្រុមហ៊ុនដែលនាំចូលយានយន្តចូលក្នុងប្រទេសថៃចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ត្រូវផលិតរថយន្តចំនួន ១,៥ គ្រឿង សងវិញទៅតាមចំនួនរថយន្តដែលពួកគេបាននាំចូលក្នុងឆ្នាំនោះ ដើម្បីជួយឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការកាត់បន្ថយពន្ធ និងជៀសវាងការផាកពិន័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់កត្តាមួយទៀតដែលអាចធ្វើឲការលក់រថយន្ត EV នៅក្នុងប្រទេសថៃនៅក្នុងឆ្នាំ២០២៥ នេះអាចកើនឡើងខ្លាំងបាន គឺដោយសារសង្គ្រាមតម្លៃរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃកំពុងមានការកើនឡើងយ៉ាងខ្លាំងដោយសារឥទ្ធិពលរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងតម្លៃនេះអាចនឹងបង្កជាបញ្ហារសំខាន់សម្រាប់ឧស្សាហកម្មរថយន្តថៃទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម