បន្ទាប់ពីបរាជ័យ robotaxi, GM កំពុងងាកទៅរកការអភិវឌ្ឍប្រព័ន្ធជំនួយបើកបរកម្រិតខ្ពស់ថ្មីវិញ អាចបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុន General Motors (GM) ត្រូវបានគេរាយការណ៍ថា បានងាកទៅរកការអភិវឌ្ឍប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ពួកគេគឺ Super Cruise វិញហើយ បន្ទាប់ពីបានបរាជ័យក្នុងការអភិវឌ្ឍបច្ចេកវិទ្យា robotaxi ដែលបច្ចេកវិទ្យាថ្មីីនេះ អាចមានសមត្ថភាពបើកបររថយន្តដោយស្វ័យប្រវត្តិមិនចាំបាច់ប្រើដៃ និងមានលក្ខណៈបច្ចេកទេសស្រដៀងទៅនឹងបច្ចេកវិទ្យា Autopilot របស់ក្រុមហ៊ុន Tesla ។

ក្នុងនោះ ក្រុមហ៊ុន GM បានប្រើបច្ចេកវិទ្យានេះនៅលើរថយន្តរបស់ Cadillac និង SUV ធំៗជាច្រើនរួចមកហើយ ដើម្បីផ្តល់នូវប្រព័ន្ធសុវត្ថិភាពល្អប្រសើរដោយបានរួមបញ្ចូលនូវការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា រ៉ាដា និងឧបករណ៍ត្រួតពិនិត្យសុខភាពសម្រាប់អ្នកបើកបរផងដែរ និងបានរំពឹងថាប្រព័ន្ធ Super Cruise នេះ នឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំដល់ ២ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា បច្ចេកវិទ្យា Super Cruise របស់ GM ជាកម្មវិធីដែលតម្រូវឲអតិថិជនត្រូវបង់ប្រាក់ប្រចាំខែចំនួន ២៥ ដុល្លារ ឬ ២៥០ ដុល្លារ ប្រចាំឆ្នាំដើម្បីបន្តប្រើប្រាស់ ប៉ុន្តែអាចចូលប្រើប្រាស់បានដោយឥតគិតថ្លៃក្នុងរយៈពេល ៣ ឆ្នាំដំបូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម