![RE-thumbnail-DS](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-DS-696x366.jpg)
[បរទេស] ក្រុមហ៊នផលិតរថយន្តដ៏ប្រណិតរបស់ប្រទេសបារាំងមានឈ្មោះថា DS Automobiles បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ DS No8 ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ៦១ ៣០០ ដុល្លារ ដល់ ៧៧ ៣០០ ដុល្លារ នៅទីផ្សារប្រទេសកំណើត ។
DS No8 ផលិតឡើងនៅលើគ្រោងឆ្អឹង STLA medium platform ដូចទៅនឹងរថយន្ត Peugeot 3008 និង 5008 ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧២ សេះ និងអាគុយទំហំ ៧៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧២ គីឡូម៉ែត្រ ដល់ ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៧០ សេះ និងអាគុយទំហំ ៩២,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ ទាំង ២ នេះ គាំទ្រដោយប្រព័ន្ធសាកថ្មល្បឿនលឿន ដោយសាកបានពី ២០-៨០% ប្រើរយៈពេល ២៧នាទី ។
ទាក់ទងទៅនឹងរូបរាង ក៏ដូចជាការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED លេងការឌីស្សាញរាងជាអក្សរ T-shape ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១៦ អ៉ីញ សម្រាប់មុខងារទូទៅលើរថយន្ត និងជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic glass roof ជាដើម ៕