![RE-thumbnail-jetour](https://camboauto.com/wp-content/uploads/2025/02/RE-thumbnail-jetour-696x366.jpg)
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jetour Freedom ប្រភេទ SUV off-road ជាមួយតម្លៃលក់ចាប់ពី ១៩ ២០០ ដុល្លារ នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសចិន។
Jetour Freedom ផ្តល់ជូននៅជម្រើសថាមពលម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរ Four-wheel drive ។
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរ Four-wheel drive ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧០៦ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៨៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានឡូហ្គោ Jetour នៅចំកណ្តាលប៉ាណាមុខ ចង្កៀងមុខផ្នែកខាងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ទំហំ ២០អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ ឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ៕