Teramont Pro ស៊េរីឆ្នាំ ២០២៦ របស់ Volkswagen-SAIC ទទួលបានជម្រើសម៉ាស៊ីនថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-Volkswagen បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត VW Teramont Pro ស៊េរីថ្មីចុងក្រោយ ទទួលបានជម្រើសម៉ាស៊ីនថ្មី នៅទីផ្សារប្រទេសចិន ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ។

VW Teramont Pro ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងថ្មី គឺប្រភេទ EA888 engine ជំនានទី ៥ ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dual-clutch ៧វគ្ក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មី មានចង្កៀងមុខប្រភេទ LED អូសកាត់ពីលើបាណាមុខ ក៏ដូចជារន្ធខ្យល់ខាងរាងជាសំណាញ់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង ដែលឲ្យរថយន្តនេះ កាន់តែមានភាពប្រណិតមួយកម្រិតថែមទៀត ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរ semi-autonomous driving system L2+ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម