
[ទីផ្សារបរទេស] ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (Chinese MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់រថយន្ត Aito M9 ទទួលបានការអាប់ឌែតថ្មី ផ្តល់ជូនទាំងជម្រើស EV និង EREV នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងនឹងប្រកាសចេញជាផ្លូវការ និងលក់នៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
Aito M9 ថ្មីនេះ មានប្រវែង ៥ ២៣០ ម.ម ទទឹង ១ ៩៩ ម.ម កម្ពស់ ១ ៨០០ ម.ម និងប្រវែងគម្លាតកង់ ៣ ១១០ ម.ម ដំណើរការដោយ៖
- ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២១ និង ២៦៨ សេះ ផ្គួបជាមួយជម្រើសអាគុយ CATL ternary lithium battery មានកម្រិតសុីប្រេង ០,៦ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៥ និង ៣០៨ សេះ ផ្គួបជាមួយជម្រើសអាគុយ CATL ternary lithium battery ខណៈទំហំអាគុយ និងចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។


សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ នៅតែបន្តការរចនារូបរាងរបស់ Aito M9 បច្ចុប្បន្ន។ ចំពោះនៅផ្នែកខាងក្នុងវិញ អាចនឹងទទួលបានប្រព័ន្ធបើកបរកម្រិតខ្ពស់ Qiankun ADS 4.0 របស់ក្រុមហ៊ុន Huawei និងអាចអូសសណ្តោងបាន ១ ៥០០ គីឡូក្រាម៕