Tesla Model S ពិសេសមានតែមួយគ្រឿងគត់ តម្លៃជិត ២៥ម៉ឺនដុល្លារ

Tesla Model S P85 Shooting Brake ដែល​ជា​រថយន្ត​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក​ច្នៃ​ឡើង​ដោយ​ RemetzCar នា​ពេល​នេះ​កំពុង​ដាក់​លក់​លើ​វិបសាយ​រថយន្ត​នៅ​អឹរ៉ុប​ក្នុង​តម្លៃ​ប្រមាណ ២៤៥ ៨១០ ដុល្លារ​ឯណោះ។

រថយន្ត​ពិសេស​នេះ​គឺ​ឌីហ្សាញ​ដោយ​ Niels van Roij ហើយ​ផលិត​ឡើង​ដោយ​ RemetzCar ដែល​ត្រូវ​បាន​បង្ហាញ​មុខ​លើ​អនឡាញ​កាល​ពី​ប្រមាណ ២ ឆ្នាំ​មុន មុន​ការ​បង្ហាញ​មុខ​ក្នុង​កម្មវិធី Geneva Motor Show ឆ្នាំ ២០១៩។ រថយន្ត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​បង្ហាញ​មុខ ដោយ​អាច​ឲ្យ RemetzCar សម្រេច​ថា​នឹង​ផលិត​រថយន្ត​នេះ​ ២០ គ្រឿង​សម្រាប់​អតិថិជន។ ប៉ុន្តែ​ចុង​ក្រោយ​​ផែនការ​ផលិត​ត្រូវ​រំសាយ​ចោល ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​បន្តិច​បន្តួច រថយន្ត​នេះ​គឺ​​នៅ​តែ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​មាន​កម្លាំង ៤២២ សេះ គួប​ផ្សំ​នឹង​អាគុយ​ចំណុះ ៨៥ គីឡូវ៉ាត់​ម៉ោង។ គួរ​ដឹង​ថា Tesla Model S Shooting Brake នេះ​ប្រើ​ប្រាស់​បាន​ចម្ងាយ ៦ម៉ឺន​គីឡូម៉ែត្រ​​រួច​មក​ហើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម