ការផ្ទុះឡើង និងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សាររថយន្ត នៅទូទាំងពិភពលោក។ ជាមួយគ្នានេះ ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបចំនួន ១,៣៥ពាន់លាននាក់ បែរជាលក់រថយន្តមិនដាច់សូម្បីមួយគ្រឿង នៅក្នុងខែមេសា។
មូលហេតុដែលលក់រថយន្តមិនដាច់សូម្បីមួយគ្រឿងបែបនេះ ក៏ដោយសារតែការចាក់សោរប្រទេស ដែលបង្ខំឲ្យរោងចក្ររថយន្ត និងហាងលក់រថយន្តទាំងអស់បិទទ្វារផងដែរ។
មិនតែប៉ុណ្ណោះ ចំនួននាំចេញរថយន្តនៅក្នុងខែមេសា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ នៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង ក្រុមហ៊ុន Maruti Suzuki បាននាំចេញរថយន្តចំនួនត្រឹម ៦៣២គ្រឿង ខណៈក្រុមហ៊ុន Mahindra & Mahindra នាំចេញបាន ៧៣៣គ្រឿងប៉ុណ្ណោះ៕