
កាលពីពេលថ្មីៗនេះ សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានរាយការណ៍ថា ការលក់រថយន្តថាមពលថ្មី ឫ New Energy Vehicle (NEV) នៅក្នុងខែកុម្ភៈ បានកើនឡើងដល់ ៨៤០ ០០០ គ្រឿង កើនឡើង ៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ប៉ុន្តែថយចុះ ៥ភាគរយ បើប្រៀបធៀបជាមួយខែមករា ឆ្នាំ២០២៥។
ក្នុងនោះ ទិន្នន័យសរុបពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៥ ការលក់រថយន្តថាមពលថ្មីមានចំនួន ១,៧៣ លានគ្រឿង កើនឡើង ៤៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរឲដឹងថា ក្រុមហ៊ុន BYD និង Geely គឺជាក្រុមហ៊ុនឈានមុខគេដែលលក់បានច្រើនបំផុត ដោយមានការលក់ដុំ ដល់ចំនួន ៣១០ ០០០ និង ១០០ ០០០ គ្រឿង នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥៕