
បើនិយាយពីទីផ្សាររថយន្ដភីកអាប់ នាពេលបច្ចុប្បន្នមានភាពសម្បូរបែបខ្លាំងមែនទែន ចំពោះបងប្អូនមានកញ្ចប់ថវិកាក្រោមម៉ឺនដុល្លារ ក៏អាចទិញរថយន្ដភីកអាប់ថ្មី សេរីឆ្នាំ២០២៥ យកទៅបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃបានផងដែរ។ ខាងក្រោមនេះជារថយន្ដភីកអាប់៣ម៉ូដែល មានតម្លៃក្រោម៤ម៉ឺនដុល្លារ៖
រថយន្ដ Pick Up តម្លៃក្រោម៤ម៉ឺនដុល្លារទី១គឺ ជីធីវី គោព្រៃ (GTV Kouprey) ភីកអាប់មួយនេះទទួលបានការចាប់អារម្មណ៍ពីបងប្អូនយើង ដែលជារថយន្ដតំឡើងនៅប្រទេសកម្ពុជា ដោយស្នាដៃកូនខ្មែរ តម្លៃត្រឹមតែ ៣៨ ៩៥០ដុល្លារ។ គោព្រៃ ដំណើរការជាមួយម៉ាស៊ីនម៉ាស៊ូត ២.០ រួមបញ្ចូលគ្នាជាមួយប្រព័ន្ធ Mild Hybrid អាចផលិតកម្លាំងសេះបាន ១៦០សេះ កម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ និងបំពាក់មកជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។
រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ៦១៧មីលីម៉ែត្រ មានទទឹង ២ ០៩០មីលីម៉ែត្រ មានកម្ពស់ ១ ៩៩០មីលីម៉ែត្រ មានទម្ងន់សរុបចំនួន ៣ ០៩០គីឡូក្រាមនិងបំពាក់ជាមួយថាសកង់ទំហំ ១៨អុីង។ ចូលមកដល់ផ្នែកខាងក្នុង GTV Kouprey បានបំពាក់មកជាមួយអេក្រង់កុងទ័រ ទំហំ ១០.២ អុីង អេក្រង់កម្សាន្ត ទំហំ ១៤.៦ អុីង កន្លែងសាកថ្មឥតខ្សែ Bluetooth និងកៅអីចុចអូតូនៅផ្នែកខាងមុខ ។
រថយន្ដក៏ភ្ជាប់មកជាមួយមុខងារជំនួយដល់ការបើកបរនិងប្រព័ន្ធសុវត្ថិភាពដូចជា៖
- ប្រព័ន្ធផ្ដល់សញ្ញាពេលប៉ះទង្គិចនៅផ្នែកខាងមុខនិងខាងក្រោយ
- ប្រព័ន្ធផ្តល់ដំណឹងនៅកញ្ចក់ចំហៀង
- ប្រព័ន្ធជំនួយពេលចុះចំណាត
- ប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្ដនៅខាងមុខ
- ហ្វ្រាំងដៃអេឡេត្រូនិចនិង Drive Mode ចំនួន៦
- កាមេរ៉ា៣៦០ដីក្រេ
មិនទាន់អស់ទេ GTV Kouprey នៅមានចំណុចពិសេសៗជាច្រើន ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទៅក្រុមហ៊ុន GTV Motor Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត។
រថយន្ដ Pick Up ម៉ូដែលទី២ តម្លៃក្រោម៤ម៉ឺនដុល្លារ គឺរថយន្ដ Isuzu D-Max 4×4 ជាប្រេនរបស់ប្រទេសជប៉ុន មានតម្លៃត្រឹមតែ ៣៩ ៩០០ដុល្លារ។ រថយន្ដនេះដំណើរដោយម៉ាសុីន ២.០ អាចផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ និងបំពាក់មកជាមួយជម្រើសប្រអប់លេខស្វ័យប្រវត្តិនិងលេខដែចំនួន ៨វគ្គ។
Isuzu D-Max 4×4 មានប្រវែងតួខ្លួនសរុប ៥ ២៦៥មីលីម៉ែត្រ ទទឹង ១ ៨៧៩មីលីម៉ែត្រ កម្ពស់ ១ ៧៨៥មីលីម៉ែត្រអបជាមួយថាសកង់ទំហំ១៨អុីង។ ចូលមកដល់ផ្នែកខាងក្នុង Isuzu D-Max 4×4 បានបំពាក់មកជាមួយអេក្រង់កុងទ័រ ទំហំ៧ អុីង និងអេក្រង់កម្សាន្ត ទំហំ ១០អុីង ភ្ជាប់មកជាមួយមុខងារ Apple Carplay និង Android Auto។
រថយន្ដក៏ភ្ជាប់មកជាមួយមុខងារជំនួយដល់ការបើកបរដូចជាប្រព័ន្ធសុវតិ្ថភាពដូចជា៖
- ផ្តល់សញ្ញាពេលថយក្រោយហើយមានយាន្តយន្តផ្សេងទៀតឆ្លងកាត់ពីក្រោយ
- ប្រព័ន្ធផ្តល់ដំណឹងនៅកញ្ចក់ចំហៀង
- ប្រព័ន្ធហ្វ្រាំងនិងប្រព័ន្ធទប់លំនឹង
- ប្រព័ន្ធជំនួយពេលចុះ និងឡើងចំណោត
ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទៅក្រុមហ៊ុន Isuzu Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត។
ចំពោះ Pick Up ម៉ូដែលទី៣ តម្លៃក្រោម4ម៉ឺនដុល្លារ គឺរថយន្ដ Ford Ranger XL ដែលផលិតនៅប្រទេសកម្ពុជា មានតម្លៃត្រឹមតែ ៣៧ ៩០០ដុល្លារ។ រថយន្ដនេះដំណើរដោយម៉ាសុីន ២.០ Single Turbo អាចផលិតកម្លាំងបាន ១៧០សេះ កម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ និងបំពាក់មកជាមួយជម្រើសប្រអប់លេខស្វ័យប្រវត្តិនិងលេខដែចំនួន ៦វគ្គ។
Ford Ranger Xមានប្រវែងតួខ្លួនសរុប ៥ ៣៧០មីលីម៉ែត្រ ទទឹង ១ ៩១០មីលីម៉ែត្រ កម្ពស់ ១ ៨៧៥មីលីម៉ែត្រអបជាមួយថាសកង់ទំហំ១៦អុីង។ ចូលមកដល់ផ្នែកខាងក្នុង Ford Ranger XL បានបំពាក់មកជាមួយអេក្រង់កុងទ័រ ទំហំ8អុីង អេក្រង់កម្សាន្ត ទំហំ ១០អុីង ភ្ជាប់មកជាមួយមុខងារ Apple Carplay និង Android Auto។
ចំពោះ Ford Ranger XL ជាប្រភេទរថយន្ដ Base Option វាមិនបានភ្ជាប់មកជាមួយកាមេរ៉ាឬសេនសឺរទេ ប៉ុន្ដែរថយន្ដក៏បំពាក់មកជាមួយមុខងារជំនួយដល់ការបើកបរនិងប្រព័ន្ធសុវត្ដិភាពដូចជា៖
- ប្រព័ន្ធជំនួយពេលចុះ និងឡើងចំណោត
- ប្រព័ន្ធទប់លំនឹងផ្លូវកោងនិងផ្លូវរអិល
- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព។
ប្រសិនបើបងប្អូនចាប់អារម្មណ៍អាចធ្វើការទាក់ទៅក្រុមហ៊ុន Ford Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត។
ទោះបីយ៉ាងណាក៏មានជម្រើសរថយន្តភីកអាប់១ម៉ូឌែលទៀតដែលអាចអោយបងប្អូនអាចពិចារណាបាន ប៉ុន្តែតម្លៃ៤ម៉ឺនដុល្លារ ស្តើងគឺ Toyota Hilux Revo V-Ediiton ដែលមានតម្លៃ ៤០ ៩០០ ដែលអាចបងប្អូនអាចពិចារណាទិញយកទៅប្រើប្រាស់បាន។ រថយន្ដនេះដំណើរដោយម៉ាសុីន ២.៨ អាចផលិតកម្លាំងបាន ២០១សេះ កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ និងបំពាក់មកជាមួយប្រអប់លេខស្វ័យប្រវត្តិចំនួន ៦វគ្គ៕