មានអ្វីពិសេស​បានជា Mercedes-AMG GT 63 Pro ឆ្នាំ២០២៥ មានតម្លៃជិត២០ម៉ឺននៅទីផ្សារបរទេស

[ទីផ្សារបរទេស] រថយន្ត Mercedes-AMG GT 63 PRO 4MATIC Plus ឆ្នាំ២០២៥ គឺជាកំពូលរថយន្ដ ក្នុងត្រកូល AMG GT ដែលត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តទាំងការបើកបរតាមផ្លូវធម្មតា និងការប្រណាំងលើទីលាន។

ចំពោះរថយន្ដ Mercedes-AMG GT 63 PRO 4MATIC Plus នឹងត្រូវដាក់លក់ ក្នុងតម្លៃចាប់ផ្តើមពី ១៩៧ ០៥០ដុល្លារ ខណ:រថយន្ដ AMG GT 63 កម្រិតស្តង់ដារនឹងត្រូវដាក់លក់ក្នុងតម្លៃ ១៨០ ២០០ដុល្លារ ។

2025 Mercedes-AMG GT63 Pro 4Matic+ First Drive Review: Can This 603-hp, Track-Happy Beast Topple the 911?រថយន្ត Mercedes-AMG GT 63 PRO 4MATIC Plus ដំណើរដោយម៉ាស៊ីន ៤.០ turbocharged ៨សុីឡាំង  អាចផលិតកម្លាំងបាន ៦០៣សេះ ផលិតកម្លាំងបង្វិល ៨៤៩ញ៉ូតុនម៉ែត្រ ដំណើរការដោយប៉ុង២ អបជាមួយប្រអប់លេខអូតូ ៩វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះមូលហេតុដែលធ្វើឲ្យរថយន្ដ GT 63 Pro 4Matic Plus មានតម្លៃខ្ពស់ណាស់ ដោយសារម៉ូដែលសេរីចុងក្រោយបង្អស់នេះ បានបន្ថែមថាមពល ២៦សេះ កម្លាំងបង្វិល ៥០ញ៉ូតុនម៉ែត្រ ដើម្បីធ្វើឲ្យរថយន្ដកាន់តែស្ទុះជាងមុន សាកសមបំផុតសម្រាប់អ្នកចូលចិត្តប្រណាំងរថយន្ដនៅលើទីលាន។

2025 Mercedes-AMG GT 63 Pro 4Matic+ Combines Active Aero With 603 HP | Carscoopsរថយន្ត AMG GT 63 Pro 4Matic Plus ក៏មានប្រព័ន្ធ All-wheel-drive​ (AWD) ដែលអាចធ្វើឲ្យអ្នកបើកបរ អាចគ្រប់គ្រងការបែងចែកថាមពល សាកសមជាមួយលក្ខខណ្ឌក្នុងការប្រណាំងនិងប្រើប្រាស់ប្រចាំថ្ងៃ។

អ្វីដែលកាន់តែពិសេសរថយន្ដនេះក៏បំពាក់មកជាមួយប្រព័ន្ធ​ Sports active cooling ដែលវាដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់អ្នកបើកបរក្នុងទីលានប្រណាំងដែលមានអាកាសធាតុក្ដៅបានយ៉ាងល្អ។

2025 Mercedes-AMG GT 63 Pro 4Matic+ Sharpens Its Claws for the Trackមិនទាន់អស់ទេរថយន្ត AMG GT 63 Pro 4Matic Plus ក៏បានបំពាក់មកជាមួយប្រព័ន្ធហ្វ្រាំង AMG High Performance Carbon Composite Braking ស្តង់ដារ ដោយមានបន្ទះគ្របហ្វ្រាំងនិងក្រោមស្លាកលេខ អបជាមួយការរចនាផ្នែកខាងក្រោមកាន់តែពិសេស ដែលជំរុញឲ្យមានលំហូរខ្យល់ល្អ ដើម្បីធ្វើឲ្យហ្វ្រាំងត្រជាក់។​

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ គឺបងប្អូនក៏អាចបន្ថែមកៅអីនៅផ្នែកខាងក្រោយ២បន្ថែមទៀត លើម៉ូដែល AMG GT63 Pro 4Matic Plus ដើម្បីផ្លាស់ប្ដូរពីរថយន្ដបែបប្រណាំងទៅជារថយន្ដជិះបែបគ្រួសារបានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម