
ក្រុមហ៊ុន GAC Aion បានសហការជាមួយក្រុមហ៊ុន DiDi Autonomous Driving បានធ្វើការដាក់បង្ហាញនូវរថយន្ត មានសមត្ថភាពអាចបើកបរដោយខ្លួនឯងកម្រិត L4 របស់ខ្លួននៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២៥។ រថយន្ដនេះបំពាក់មកជាមួយ សេនស័រ LiDAR ចំនួន ១០គ្រាប់និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់។
រថយន្ដនេះត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ដ GAC Aion Y “Tyrannosaurus” ។ ម៉ូឌែលថ្មីនេះតំណាងឲ្យការរីកចម្រើនគួរកត់សម្គាល់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន GAC លើបច្ចេកវិទ្យាផលិតរថយន្ដអាចបើកបរដោយខ្លួនឯងបាន។ ចំពោះសេនស័រ LiDAR ចំនួន ១០គ្រាប់នោះដើរតួនាទីផ្សេងគ្នា ខណៈ LiDAR ចំនួន៤ ប្រើសម្រាប់ចាប់វត្ថុបានចម្ងាយរហូតដល់ ២០០ម៉ែត្រ ខណៈ LiDAR ចំនួន ៦ទៀត ផ្តល់ការគ្របដណ្តប់ការត្រួតពិនិត្យ ៣៦០ដឺក្រេ ជុំវិញរថយន្ដ។
រថយន្តនេះបានបំពាក់នូវប្រព័ន្ធសុវត្តិភាពជាច្រើនទៀតរួមមាន សេនស័រ ប្រព័ន្ធហ្វ្រាំងសុវត្តិភាព និងគ្រប់គ្រងប្រព័ន្ធថាមពលឆ្លាតវៃ ដើម្បីធានាថារថយន្តអាចបន្តដំណើរការដោយសុវត្ថិភាព ប្រសិនបើប្រព័ន្ធណាមួយបរាជ័យ។
រថយន្ត GAC Aion ក៏បំពាក់នូវប្រព័ន្ធសុវត្ថិភាព redundancy ចំនួន ៣រួមមាន៖ algorithm redundancy, software redundancy, និង hardware redundancy ។ ចំពោះមុខងារបើកបរដោយខ្លួនឯងកម្រិត L4 ដោយផ្តល់នូវ redundancies ជាច្រើនសម្រាប់ប្រព័ន្ធហ្វ្រាំង ចង្កូត ការទំនាក់ទំនង ផ្ដល់ព័ត៌មានជាពិសេស។
យោងតាមក្រុមហ៊ុន DiDi Autonomous Driving រថយន្តថ្មីនេះផ្តល់ជូន នូវទំហំផ្ទុកឥវ៉ាន់ដែលអាចប្រើប្រាស់បានច្រើន ដើម្បីសម្រួលដាក់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ រថយន្តនេះត្រូវបានគ្រោងធ្វើការការផលិតនៅចុងឆ្នាំ ២០២៥ ចំពោះប្រព័ន្ធប្រតិបត្តិការសាកល្បងដែលគ្រោងនឹងចាប់ផ្តើម តេស្ដសាកល្បងបន្តិចម្តងៗនៅក្នុងតំបន់មួយចំនួននៃទីក្រុង Guangzhou និង Beijing ក្នុងឆ្នាំ ២០២៦។