គូប្រជែង Tesla Model S មកពីត្រកូល Toyota bZ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ​បានធ្វើការ​ដាក់​បង្ហាញ​ជាផ្លូវការនៅរថយន្ត​អគ្គិសនី​ដ៏​ទំនើប​បំផុត​របស់​ខ្លួន​គឺម៉ូដែល bZ7 នៅ​ឯពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ​២០២៥ គ្រោង​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន​ឆ្នាំ​ ២០២៦ ជាមួយ​គោល​បំណង​ដណ្តើម​យក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅប្រទេសមួយនេះ ។

រថយន្តប្រភេទ sedan នេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Toyota ជាមួយ GAC ជាមួយរូបរាងបែបស្ព័រ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ aerodynamic ហើយការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែលក្នុងត្រកូល bZ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធចាប់សញ្ញា LiDar នៅដំបូលខាងមុខផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឌីស្សាញបែប Minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ​ រួមបញ្ចូលនៅបច្ចេកវិទ្យា HarmonyOS4 របស់ Huawei សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងសាកថ្មឥតប្រើកខ្សែ ភ្លើងលម្អ abient lighting និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។

ទាក់ទងនៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុន Toyota មិនទាន់បង្ហាញ​ព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម