ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មកហើយ! Jeep Compass ឆ្នាំ ២០២៦ ជំនាន់ថ្មី រូបរាងថ្មី មានជម្រើសថាមពល ៣ជម្រើស!

មកហើយ! Jeep Compass ឆ្នាំ ២០២៦ ជំនាន់ថ្មី រូបរាងថ្មី មានជម្រើសថាមពល ៣ជម្រើស!

ដើម្បីជាការឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សាររថយន្ត និងតម្រូវការជាបន្តបន្ទាប់របស់អតិថិជន, Jeep បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Jeep Compass ឆ្នាំ ២០២៦ ជំនាន់ថ្មី សម្រាប់ទីផ្សារអឺរ៉ុប។ រថយន្តនេះ ត្រូវបានរចនាឡើងវិញទាំងស្រុង ដើម្បីផ្តល់បទពិសោធន៍បើកបរឲកាន់តែប្រសើរឡើង និងមានភាពទាន់សម័យដែលគួរឱ្យទាក់ទាញជាងមុននៅក្នុងលំហូររថយន្តប្រភេទ SUV ខ្នាតមធ្យមនាពេលសព្វថ្ងៃនេះ។

Jeep Compass ថ្មីនេះ ត្រូវបានស្ថាបនាឡើងនៅលើគ្រោងឆ្អឹង STLA Medium ដែលជាគ្រោងឆ្អឹងចុងក្រោយបង្អស់ និងដូចគ្នាទៅនឹងរថយន្ត Peugeot 3008, Opel Grandland និង Citroen C5 Aircross ដែរ។ សម្រាប់ការរចនាជំនាន់ថ្មីនេះ វាមានទំហំធំជាងមុនជាមួយប្រវែងសរុប ៤ ៥៥០ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩៥ ម.ម ដែលប្រវែងនេះនឹងនាំឲ្យផ្នែកខាងក្នុងរបស់រថយន្តមានភាពធំទូលាយជាងមុន និងមានសមត្ថភាពដឹកជញ្ជូនបន្ថែមដល់ ៥៥០ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាផ្នែកក្រៅវិញ វាមានរូបរាងមូលស្អាត និងទាន់សម័យជាងមុន ដោយមានជម្រើសពណ៌ចំនួន ៦ ដូចជា Hawaii Green និង Antarctica White ជាដើម។ ក្នុងនោះ មិនត្រឹមតែមានការកែប្រែទៅលើការរចនាប៉ុណ្ណោះទេ តែសម្រាប់ជម្រើសថាមពលវិញក៏ទទួលបាននូវជម្រើសច្រើនផងដែរមានដូចជា៖

  • e-Hybrid 48V ផលិតកម្លាំងបាន ១៤៥សេះ
  • Plug-in Hybrid ផលិតកម្លាំងបាន ១៩៥ សេះ
  • អគ្គិសនីសុទ្ធ (FWD និង AWD) ផលិតកម្លាំងបានចាប់ពី ២១៣ ដល់ ៣៧៥ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ (WLTP) និងគាំទ្រការសាកល្បឿនលឿនពី ២០ ទៅ ៨០ភាគរយ ក្នុងពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

ក្រៅពីនេះ រថយន្តនេះ ក៏ត្រូវបានបំពាក់់មកជាមួយបច្ចេកវិទ្យា និងសម្ភារៈដែលមានគុណភាពខ្ពស់ផងដែរ មិនថាទាំងផ្នែកខាងក្នុង ឬខាងក្រៅនោះឡើយ ដើម្បីផ្គូផ្គងទៅនឹងភាពរឹងមាំដែលជាអត្តសញ្ញាណរបស់ Jeep ។ គួរបញ្ជាក់ថា ការដាក់លក់ជាផ្លូវនឹងចាប់ផ្តើមនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះនៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈការផលិតនឹងដំណើរការនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែតម្លៃមិនទាន់បង្ហាញចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម