
រថយន្តប្រភេទ Wagon ម៉ូដែល Stelato S9 របស់ក្រុមហ៊ុន Huawei សហការផលិតរួមគ្នាជាមួយក្រុមហ៊ុន BAIC BluePark ត្រូវគេប្រទះឃើញនៅលើដងផ្លូវ មុនពេលធ្វើតេស្ដជាផ្លូវការ។
រថយន្តប្រភេទ Estate (wagon) នេះត្រូវបានគេប្រទះឃើញក្នុងរូបភាព Spy Shot ដែលបង្ហាញពីរូបរាងខាងក្រោយជាមួយភ្លើងស្ដុប មានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែល AITO M8។
រថយន្ត Stelato S9 ប្រភេទ Wagon នេះ ត្រូវបានគេរំពឹងថានឹងរក្សារការរឌីហ្សាញតាមលំនាំរថយន្ត Stelato S9 ប្រភេទ Sedan ដែលមានស្រាប់ ប៉ុន្តែជាមួយនឹងការបន្ថែមផ្នែកខាងក្រោយដើម្បីបង្កើនទំហំផ្ទុក ជាមួយតម្រូវការតាមភាពជាក់ស្តែងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។
ផ្នែកខាងក្នុង រថយន្តរក្សាបានប្លង់ស្រដៀងនឹងប្រភេទ sedan បំពាក់មកជាមួយស្បែក Nappa ពណ៌ត្នោត truffle, អេក្រង់កម្សាកុងទ័រទំហំ ១២.៣ អុីញ, និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ។ អ្នកដំណើរខាងក្រោយទទួលបានអត្ថប្រយោជន៍ពីកៅអីដែលអាចបត់បាន ជាមួយនឹងមុខងារកម្តៅ ខ្យល់ចេញចូល និងម៉ាស្សា ដែលធ្វើឱ្យ S9 Wagon ក្លាយជាជម្រើសដ៏ធំទូលាយ និងទំនើបផ្នែកបច្ចេកវិទ្យាសម្រាប់គ្រួសារ។
តាមការប៉ាន់ស្មានរថយន្ដអគ្គិសនីនេះ អាចប្រើប្រាស់ថ្ម lithium ternary ទំហំ ១០០ kWh ពីក្រុមហ៊ុន CATL។ គាំទ្រការសាកថ្មលឿន 800v ហើយទំនងជាមានតម្លៃចន្លោះពី ៣៩៩ ៨០០ ដល់ ៤៤៩ ៨០០យ័ន ស្មើនិង ៥៥ ៣០០ ដល់ ៦២ ២៥០ ដុល្លារ៕