Honda បញ្ចេញគំរូឡាន GT ផលិតជាមួយ Dongfeng នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Honda GT ​ប្រភេទ sedan នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ក្នុងប្រទេសចិន ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងជាការសហការគ្នារវាងក្រុមហ៊ុន Honda និង Dongfeng នៅប្រទេសចិន ផ្តល់នៅជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួន ១ និងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកក្រៅ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ផ្តល់នៅភាពស្ព័រខ្លាំង ដោយផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED លេងការឌីស្សាញដូចគ្នាទៅនឹងម៉ូដែល Honda S7  ព្រមទាំងប្រើប្រាស់កញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា រួមទាំងដៃទ្វារប្រភេទ Flush-door ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំធ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ត៌មានឌីជីថល កន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing 360+ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម