
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bestune ដែលស្ថិតនៅក្រោមក្រុមហ៊ុន FAW បានធ្វើការដាក់បញ្ចេញនៅរថយន្ត Yueyi 07 ប្រភេទ mid-size SUV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៣ ៩០០ ដុល្លារ ដល់ ១៩ ៤០០ ដុល្លារ ។
រថយន្តនេះផលិតឡើងនៅបច្ចេកវិទ្យាគ្រោងឆ្អឹង BMP super hybrid platform ហើយដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ៣០០ សេះ ផ្គួបជាមួយអាគុយទំហំ ៣០,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រ ពីថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី និងសាំងបញ្ចូលគ្នា អាចបើកបានដល់ទៅ ១ ៧៥៤ គីឡូម៉ែត្រ គាំទ្រដោយសាកថ្មល្បឿនល្បឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២០នាទី ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧២៤ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧២ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅផ្តល់នៅភាពស្ព័រ ផ្នែកខាងមុខមានប៉ាណាបិទជិត តែមានកាងរន្ធខ្យល់សម្រាប់បញ្ចុះកម្តៅម៉ូទ័រ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Huawei HiCarសម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត រួមទាំងបញ្ចូលនៅប្រព័ន្ធ DeepSeek AI និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ L2 ADAS ផងដែរ ៕