រថយន្ដ Kei Car របស់ BYD ផលិតឡើងសម្រាប់តែទីផ្សារបរទេសនឹងមិនលក់នៅចិនទេ

ក្រុមហ៊ុន BYD កំពុងពិនិត្យមើលលើទីផ្សាររថយន្តខ្នាតតូចរបស់ប្រទេសជប៉ុន មានការពេញនិយម ជាហេតុជំរុញឲ្យពូួកគេផលិតរថយន្តអគ្គិសនីខ្នាតថ្មី ហើយបច្ចុប្បន្នរថយន្ដនេះកំពុងធ្វើតេស្តនៅក្នុងប្រទេសជប៉ុន។

រថយន្ត “Kei Car” ថ្មីនេះ នឹងបំពាក់ថ្មទំហំ ២០ kWh អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC រថយន្ដនេះក៏គាំទ្រការសាកថ្មលឿន ១០០ kW និងប្រព័ន្ធកម្តៅត្រជាក់ HVAC។ ចំពោះរថយន្ដម៉ូឌែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេស ហើយមិនត្រូវបានលក់នៅក្នុងប្រទេសចិននោះទេ។

គោលបំណងនៃការបង្កើតនេះគឺដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីខ្នាតតូចលក់ដាច់បំផុតរបស់ជប៉ុន គឺ Nissan Sakura និង Mitsubishi eK X EV ។ ការផ្លាស់ប្តូរនេះបង្ហាញពីយុទ្ធសាស្ត្រពង្រីកទីផ្សារសកលរបស់ BYD ដើម្បីដណ្ដើមយកចំណែកទីផ្សារយ៉ាងសំខាន់នៅលើប្រភេទរថយន្ត Kei Car ជាប្រភេទរថយន្តខ្នាតតូចបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

A roll in the sakura - 16 Apr 2025 - Autocar Magazine - Readlyក្រុមហ៊ុន BYD ក៏កំពុងពង្រីកវត្តមានរបស់ខ្លួននៅក្រៅប្រទេសផងដែរ ជាមួយនឹងការបើករោងចក្រផលិតក្នុងស្រុកនៅប្រទេសថៃ និងអ៊ូសបេគីស្ថាន រួមទាំងកំពុងសាងសង់រោងចក្រថ្មីមួយទៀត នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះបានដាក់ឲ្យដំណើរការកងនាវាផ្ទុកយានយន្តផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់ការនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុនឈ្មួញជើងសាបានរំពឹងថា ការនាំចេញរបស់ BYD នឹងបន្តកើនឡើងនៅឆ្នាំ ២០២៥ ដោយសារតែកំណើននៃជួរផលិតផល ភស្តុភារកាន់តែរឹងមាំ និងការពង្រីកបណ្តាញតំណាងចែកចាយ។

កាលពីខែមេសា ក្រុមហ៊ុន BYD បានវ៉ាដាច់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុបជាលើកដំបូង។ យោងតាមក្រុមហ៊ុន JATO Dynamics ក្រុមហ៊ុន BYD បានលក់រថយន្ត EV បានចំនួន ៧ ២៣១ គ្រឿង នៅអឺរ៉ុបក្នុងខែនោះ ដែលកើនឡើង ១៦៩% ធៀបនឹងឆ្នាំមុន ខណៈដែលការលក់របស់ Tesla បានធ្លាក់ចុះមកត្រឹម ៧ ១៦៥ គ្រឿង ដែលជាការធ្លាក់ចុះ ៤៩%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម