Maextro S800 បានទទួលការបញ្ជាទិញចំនួន ៣ ៦០០ គ្រឿងក្នុងរយៈពេល ៧ថ្ងៃ

រថយន្តអគ្គិសនីប្រណីត Maextro S800 កើតចេញពីសហការផលិតរួមគ្នារវាងក្រុមហ៊ុន Huawei និង JAC ទទួលបានការបញ្ជាទិញចំនួន ៣ ៦០០ គ្រឿងក្នុងរយៈពេល ៧ថ្ងៃបន្ទាប់ពីការដាក់លក់លើទីផ្សារនៅក្នុងប្រទេសចិន។

បន្ទាប់ពីការដាក់បង្ហាញខ្លួនជាផ្លូវការ ក្រុមហ៊ុន Huawei បានបង្ហាញថា Maextro S800 ទទួលបានការបញ្ជាទិញចំនួន ១ ៦០០ គ្រឿងត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ លោក Yu Chengdong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានថ្លែងថា ៧០% នៃការបញ្ជាទិញទាំងនោះ សម្រាប់ម៉ូឌែលកម្រិតខ្ពស់របស់ Maextro S800។

រថយន្ត Maextro S800 មានជម្រើស៦ម៉ូឌែលដាក់លក់ក្នុងតម្លៃដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Maextro S800 ប្រើអគ្គិសនីសុទ្ធ ៥កៅអី តម្លៃ ៩៦ ៦៦០ដុល្លារ
  • Maextro S800 ប្រើអគ្គិសនីលាយសាំង ប្រើម៉ូទ័រ២ ៥កៅអី តម្លៃ ៩៦ ៦៦០ដុល្លារ
  • Maextro S800 ប្រើអគ្គិសនីលាយសាំង ប្រើម៉ូទ័រ៣ ៥កៅអី តម្លៃ ១០៩ ៦១០ដុល្លារ
  • Maextro S800 ប្រើអគ្គិសនីសុទ្ធ ៤កៅអី តម្លៃ ១១៣ ៧៨០ដុល្លារ
  • Maextro S800 ប្រើអគ្គិសនីសុទ្ធ ម៉ូទ័រ២ ៤កៅអី តម្លៃ ១១៣ ៧៨០ដុល្លារ
  • Maextro S800 ប្រើអគ្គិសនីលាយសាំង ប្រើម៉ូទ័រ៣ ៤កៅអី តម្លៃ ១៤១ ៦០០ដុល្លារ

Maextro S800 ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ឆ្លាតវៃ ADS 4 ចុងក្រោយ​បំផុត​របស់ Huawei ​មាន​សមត្ថភាពអាចបញ្ជ ដោយប្រើសម្លេងតាមរយៈ “AI trains AI”។ លើសពីនេះរថយន្ដនេះក៏​បំពាក់មកជាមួយ​ឧបករណ៍​ចាប់សញ្ញា LiDAR ចំនួន ៤ និង​ឧបករណ៍​ចាប់សញា្ញផ្សេង​ទៀត​ចំនួន ៣២ សម្រាប់​ការ​យល់​ឃើញ​ទូលំទូលាយ ៣៦០ដឺក្រេ និង​ការ​គាំទ្រ​សម្រាប់​ស្ថានភាព​បើកបរ​ស្មុគស្មាញ ដូចជា​ការ​បើកបរ​ក្នុង​គន្លង​ផ្លូវ​តូចចង្អៀត ការ​គេចវេស​ឧបសគ្គ​ដោយ​ស្វ័យប្រវត្តិ និង​ការ​ចត​រថយន្ត​បាន​ត្រឹមត្រូវ។ លើស​ពី​នេះ វា​ក៏​មាន​ប្រព័ន្ធ​កាប៊ីន​បើកបរ​ឆ្លាតវៃ Harmony ALPS 2.0 និង​បច្ចេកវិទ្យា​ទំនាក់ទំនង Huawei Galaxy ផង​ដែរ។

Huawei, JAC joint brand Maextro unveils interior of S800 luxury sedan -  CnEVPostសុវត្ថិភាព​គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​លេចធ្លោ ​តួខ្លួនរបស់រថយន្ដនេះ. ​ត្រូវ​បាន​ផ្សំ​ឡើង​ពី​ដែក​ថែប​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត និង​អាលុយមីញ៉ូម ដោយ​ក្នុង​នោះ ២៤% ជា​ដែក​ថែប​បង្កើត​ដោយ​កម្ដៅ​លើសពី ១៥០០ MPa។ ការ​​រចនា​នេះធ្វើឡើង​ដើម្បី​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព C-NCAP ប្រាំ​ផ្កាយ និង C-IASI 3G+៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម